ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

រៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការខេត្ត សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥

នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការខេត្ត សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ វតនៈ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពដែលជាសមាជិក សមាជិកាគណៈកម្មការ សរុបចំនួន ២៨រូប ។

មានប្រសាសន៍បើកកិច្ចប្រជុំក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ជូនពីគោលបំណងនៃកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីធ្វើការការផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការខេត្តស្វាយរៀងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ជាពិសេសគឺផ្សព្វផ្សាយអំពីខ្លឹមសារគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ។

ទន្ទឹមនេះ ក្នុងនាមឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្ត សម្រាប់ដឹកនាំត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ឯកឧត្ដមក៏បានស្នើដល់សមាជិក សមាជិកានៃកិច្ចប្រជុំ ត្រូវខិតខំយកចិត្តទុកដាក់ចូលរួមឲ្យសកម្មក្នុងការចូលរួមយោបល់ ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក ដើម្បីស្វែងយល់អំពីគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥- ២០២៥ ឲ្យកាន់តែស៊ីជម្រៅថែមទៀត សំដៅធ្វើយ៉ាងណាអនុវត្តការងារជំនាញ ដែលមានការពាក់ព័ន្ធរបស់មន្ទីរ-អង្គភាពនីមួយៗ ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយនេះឲ្យកាន់តែសកម្ម និងផុលផុស រួមចំណែកប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាល លើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ជាពិសេសការផ្តល់ឱកាសការងារសមរម្យ និងមានផលិតភាពការងារខ្ពស់ ព្រមទាំងបង្កើតការងារថ្មីៗជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ប្រកបដោយសមធម៌ និងបរិយាប័ន្ន ៕

អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់ ត្រូវជាបិតាបង្កើតរបស់លោកជំទាវ អ៊ូ សាន និងជាបិតាក្មេករបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូខេត្តស្វាយរៀង រួមដំណើរជាមួយលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ដួង វណ្ណា និងលោកជំទាវឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធមហាឧបាសក គង់ ខាត់ ត្រូវជាបិតាបង្កើតរបស់លោកជំទាវ អ៊ូ សាន និងជាបិតាក្មេករបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅគេហដ្ឋានលេខ១៦ ផ្លូវលេខ២២២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា លោកតាមហាឧបាសក គង់ ខាត់ បានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ០៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៣៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ១០១ ឈានចូល ១០២ឆ្នាំ ដោយជរាពាធ ៕

 

រៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៨) នៅបរិវេណសាលាខេត្ត

នារសៀលថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០១៨) នៅបរិវេណសាលាខេត្ត ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកជំទាវ ដួង វណ្ណា លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ ព្រមទាំងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ/អង្គភាព និងមន្ត្រីរាជការសាលាខេត្ត អាជ្ញាធរក្រុងស្វាយរៀង មន្ត្រីរាជការនៅទូទាំងខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្ស និស្សិត យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណ ជាង ៤.០០០នាក់ ។

ក្នុងឱកាសនោះ បន្ទាប់ពីអានសុន្ទរកថាប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានចែកអំណោយជូននិវត្តន៍ជន ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល និងសម្ភារមួយចំនួន ។

សូមបញ្ជាក់ថា កម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍របស់ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែក ខេត្តស្វាយរៀង ត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដរាប ៕

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយករងវិទ្យាល័យស្វាយរៀង បានអញ្ជើញចុះពិិនិត្យទីតាំងតារាងបាល់ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ដែ

នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយករងវិទ្យាល័យស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះពិិនិត្យទីតាំងតារាងបាល់ ស្ថិតក្នុងបរិវេណវិទ្យាល័យស្វាយរៀង ដែលជាទីតាំងគ្រោងនឹងប្រើប្រាស់សម្រាប់ត្រៀមរៀបចំប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល នាដើមខែឧសភា ឆ្នាំ២០១៨ខាងមុខ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕

 

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងកំពង់ផែអូស្មាច់ដែលគ្រោងនឹងធ្វើការសាងសង់ និងកែលម្អឡើងវិញ
  2. គណៈអភិបាលខេត្តស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងជុំវិញសួនកុមារ និងផ្លូវខាងក្រោយសាលាខេត្ត ដែលគ្រោងនឹងធ្វើការកែលម្អដោយត្រូវរៀបចំក្រាលការ៉ូឡាថ្មី នាពេលឆាប់ៗខាងមុខនេះ
  3. កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ
  4. កិច្ចប្រជុំពិនិត្យលើគម្រោងអភិវឌ្ឍន៍ ពង្រីក និងកែលម្អច្រាំងទន្លេវ៉ៃគោ ដើម្បីត្រៀមអនុវត្តនាពេលឆាប់ៗខាងមុខនេះ

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 1

ម្សិលមិញ 5

សប្តាហ៍ 6

ខែ 117

សរុប 5761