ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ

នាព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៅទូទាំងខេត្ត ដែលបានចូលរួម និងសហការជួយរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ សុវត្ថិភាព និងថែរក្សារបៀបរៀបរយ ជូនដល់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ និងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកសំណេះសំណាលជាមួយកម្មករ កម្មការិនី នាពេលកន្លងមក ។

ពិធីនេះរៀបចំនៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត គឹម ធា សមាជិកព្រឹទ្ធសភា ឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំងកងកម្លាំងទាំងបីប្រភេទ និងក្រុមគ្រូពេទ្យខេត្ត សរុបប្រមាណ ១.០០០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលមានវត្តមានចូលរួមនៅទីនេះ ដោយក្ដីនឹករលឹក ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កងកម្លាំង រួមទាំងក្រុមគ្រូពេទ្យខេត្តទាំងអស់ ដែលបានខិតខំប្រែងប្រែង យកអស់កម្លាំងកាយចិត្ត លះបង់នូវពេលវេលាជួបជុំគ្រួសារ បំពេញការងារទាំងយប់ ទាំងថ្ងៃ ដោយមិនគិតពីកានឿយហត់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតី តស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ នាំឲ្យសម្រេចបាននូវលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានការពារសុវត្ថិភាពល្អប្រសើរជូនព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ សម្ដេចតេជោនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំជាតិកំពូលៗ កម្មករ កម្មការិនី និងបងប្អូនប្រជាពលរដ្ឋ នៅគ្រប់កម្មវិធីទាំងអស់ និងទទួលបាននូវការកោតសរសើរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលទាំងនេះមិនត្រឹមតែបានលើកនូវកិត្តិយសកងកម្លាំង ក៏ដូចជាអង្គភាពរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសរបស់ខេត្តទាំងមូលផងដែរ ។ ហើយដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែង និងភាពស្មោះត្រង់របស់ បងប្អូនកងកម្លាំងយើងទាំងអស់ រដ្ឋបាលខេត្ត មានរៀបចំពិធីជប់លៀង ពិសាបាយសាមគ្គី និងរាំលេងកម្សាន្តជាមួយបងប្អូនទាំងអស់នៅថ្ងៃនេះ ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្តក៏បានផ្ដាំផ្ញើឲ្យបងប្អូនកងកម្លាំងទាំងអស់បន្តឆន្ទៈស្មោះត្រង់ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ប្រធានអង្គភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាល ឲ្យបានម៉ឹងម៉ាត់ ត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្ស រីកចម្រើនតទៅមុខជានិរន្តរ៍ ត្រូវលើកកម្ពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ ការពារ និងទប់ស្កាត់មិនឲ្យមានបដិវត្តពណ៌ ឬសកម្មភាពញុះញង់ ឬ/និងសកម្មភាពរារាំងមិនឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត កើតឡើងជាដាច់ខាត ប្រសិនបើមានត្រូវតែអនុវត្តវិធានការច្បាប់ឲ្យបានតឹងរ៉ឹងវំផុត ត្រូវខិតខំការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្ត ដើម្បីធានាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ៕

 

 

នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ

នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអគ្គស្នងការរងនគរបាលជាតិ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងលោកគ្រូ អ្នកគ្រូ សរុប ៧៩២នាក់ ក្នុងក្រុងស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ គណៈអធិបតី បានសម្ដែងនូវការអរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស និងបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងសម្រេចបាននូវល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ ចំណាត់ថ្នាក់លេខ ៧ នៅលើពិភពលោក ។

ទន្ទឹមនេះ គណៈអធិបតី ក៏បានលើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ រួមទាំងវិស័យអប់រំសិក្សាធិការផងដែរ ដែលផ្ទុយទាំងស្រុងទៅនឹងស្ថានភាពប្រទេសជាតិនៅក្រោយថ្ងៃរំដោះប្រទេសជាតិនាឆ្នាំ១៩៧៩ ដោយនិយាយតែក្នុងក្របខ័ណ្ឌខេត្តស្វាយរៀងតែមួយ គឺបានប្រែក្លាយពីស្ថានភាពដែលខេត្តមួយគ្មានសាលា គ្មានអគារសិក្សា និងគ្មានគ្រូបង្រៀន មកជាខេត្តដែលមានគ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិតចាប់តាំងពីបឋមសិក្សា រហូតដល់សាកលវិទ្យាល័យ មានបុគ្គលិកអប់រំ ៤.៦៦១នាក់ និងមានអគារសិក្សាសរុបរហូតដល់ជាង ៩០០ខ្នង ស្មើនឹងជាង ៤.០០០បន្ទប់ ហើយកិត្តិយស តម្លៃវិជ្ជាជីវៈ ព្រមទាំងជីវភាពរស់នៅរបស់គ្រូបង្រៀនត្រូវបានលើកកម្ពស់ តាមរយៈការចាត់តាំងឲ្យមានការប្រារព្ធទិវាគ្រូបង្រៀនជា រៀងរាល់ឆ្នាំ នៅថ្ងៃទី ០៥ ខែតុលា ការផ្ដល់ពានរង្វាន់ និងប្រាក់លើកទឹកចិត្តចំពោះគ្រូបង្រៀនល្អ និងនាយកល្អប្រចាំឆ្នាំ និងការបង្កើនប្រាក់បៀវត្សជូនគ្រូបង្រៀន ដើម្បីកែលម្អលក្ខខណ្ឌការងារ និងជីវភាពរស់នៅ ដែលនៅឆ្នាំ២០១៨នេះ កើនឡើងដល់ជាង ១លានរៀល ក្នុង ១ខែ ។ ទាំងអស់នេះ គឺជាមនុញ្ញផលដែលមិនអាចប្រកែកបាន កើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ។

នៅចុងបញ្ចប់ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្រាប់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ ចំនួន ៧៩២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល សៀវភៅក្រមង៉ុយ ១ ក្បាល និងសៀវភៅបណ្ឌិត អ៊ូចុង ១ ក្បាល ៕

 

នៅថ្ងៃសៅរ៍ ១៣រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកអំណោយមនុស្សធម៌របស់សាខា

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅស្រុករំដួល និងស្រុកចន្ទ្រា ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅថ្ងៃសៅរ៍ ១៣រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះទាំងស្រុង ៨ខ្នង ប៉ះពាល់មួយផ្នែក ៤ខ្នង សរុប ១២ ខ្នង នៅស្រុករំដួលមកពីឃុំជ្រុងពពេល ៧ គ្រួសារ ឃុំសង្កែ ៣គ្រួសារ និងឃុំស្វាយចេក ២គ្រួសារ ។

ក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ និងការសោកស្តាយចំពោះ ឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់បងប្អូន ដែលបង្កដោយគ្រោះធម្មជាតិ នាពេលនេះ ។

នៅថ្ងៃដដែលនេះ លោកជំទាវ ដួង វណ្ណា អនុប្រធានកិត្តិយសសាខា បានបន្តនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់បណ្តាលឲ្យរលំផ្ទះទាំងស្រុង ៩ ខ្នង ប៉ះពាល់មួយផ្នែក ៨ ខ្នង សរុប ១៧ ខ្នង នៅស្រុកចន្ទ្រា មកពីឃុំចន្ទ្រា ១៤គ្រួសារ ឃុំទួលស្តី ៣គ្រួសារ ។

អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំងស្រុង ១៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ២០០.០០០ រៀល ។ គ្រួសារប៉ះពាល់មួយផ្នែក ១២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០.០០០ រៀល ។ ឧបត្ថម្ភដល់ទារកអាយុ ៣ ខែ ២ នាក់ក្នុងម្នាក់ថវិកា ១០០.០០០ រៀល ឧបត្ថម្ភថវិកា ៥០០.០០០ រៀល ដល់លោកយាយ ម៉ា សឿង អាយុ ៨៣ឆ្នាំ ដែលរងរបួស សម្រាប់ព្យាបាលជំងឺ ៕

នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា

នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីគណបក្សនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកតំណាងកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីជំនាញមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ ទន្ទឹមនឹងជំរុញដល់គ្រប់អង្គភាពពាក់ព័ន្ធបន្តចូលរួម និងធានាឲ្យមានការចូលរួមការអនុវត្តច្បាប់ទាំងពីរខាងលើ ឲ្យបានកាន់តែមានប្រសិទ្ធភាព ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង ស្រុក ធ្វើការណែនាំឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗជូនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តរបស់គណបក្សនយោបាយនានាដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដោយមិនត្រូវបង្កការលំបាកណាមួយឡើយចំពោះគ្រប់គណបក្សនយោបាយទាំងអស់ ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. នាព្រឹកថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យមើលការចាប់ផ្ដើមដំណើរការទូរទស្សន៍ LED ខ្នាតធំ
  2. នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
  3. នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ដដែលនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត ក៏បានបន្តចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
  4. នាព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានចូលរួមអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 10

ម្សិលមិញ 36

សប្តាហ៍ 46

ខែ 133

សរុប 7356