ព័ត៌មានស្រុកកំពង់រោទិ៍

១.ព័ត៌មានទូទៅ

ស្រុកកំពង់រោទិ៍ជាស្រុកមួយក្នុងក្នុងចំណោមក្រុង-ស្រុកទាំង៨ របស់ខេត្តស្វាយរៀង។ ស្រុកនេះមានឃុំចំនួន ១១ឃុំ មានភូមិចំនួន ៨០ភូមិ។ ស្រុកនេះ មានប្រជាជនសរុបចំនួន ៦៩,៦១៩នាក់ មានស្រីចំនួន ៣៦,០២៦នាក់ មានគ្រួសារចំនួន ១៦,៤០១ គ្រួសារ និង មានដង់ស៊ីតេ ១៧៩នាក់ក្នុង ១គីឡូម៉ែត្រការ៉េ ។

២.ស្ថានភាពភូមិសាស្រ្ត

ស្រុកកំពង់រោទិ៍ មានចម្ងាយ ២៦ គ.ម ពីខេត្តស្វាយរៀង និង មានព្រំប្រទល់៖
- ខាងជើងទល់នឹងស្រុកស្វាយទាប និង ក្រុងស្វាយរៀង
- ខាងត្បូងទល់នឹងប្រទេសវៀតណាម
- ខាងកើតទល់នឹងស្រុកចន្រ្ទា
- ខាងលិចទល់នឹងស្រុកស្វាយជ្រំ និង ប្រទេសវៀតណាម

៣.អំពីផ្ទៃដី

ស្រុកកំពង់រោទិ៍ មានផ្ទៃដីសរុបចំនួន ៣៨,៧៣០ ហ.ត
- ផ្ទៃដីដំដុះ មានចំនួន ២៨,០១២.៨៩ ហ.ត
- ផ្ទៃដីសាងសង់ មានចំនួន ៤,០៧៤.៩១ ហ.ត
- ផ្ទៃដីផ្សេងៗទៀត មានចំនួន ៦,៦៤២.២០ ហ.ត

៤.អំពីឃុំនៅក្នុងស្រុក

ស្រុកកំពង់រោទិ៍ មានឃុំចំនួន ១១ឃុំ ដែលមានដូចជា៖

- ឃុំ បន្ទាយក្រាំង
- ឃុំ ញរ
- ឃុំ ខ្សែត្រ
- ឃុំ ព្រះពន្លា
- ឃុំ ព្រៃធំ
- ឃុំ រាជមន្ទីរ
- ឃុំ សំឡី
- ឃុំ សំយ៉ោង
- ឃុំ ស្វាយតាយាន
- ឃុំ ថ្មី
- ឃុំ ត្នោត