ព័ត៌មានស្រុករំដួល

១.ព័ត៌មានទូទៅ

ស្រុករំដួល ជាស្រុកមួយក្នុងក្នុងចំណោមក្រុង-ស្រុកទាំង៨ របស់ខេត្តស្វាយរៀង។ ស្រុកនេះមានឃុំចំនួន១០ឃុំ មានភូមិចំនួន៧៨ភូមិ។ស្រុកនេះមានប្រជាជនសរុបចំនួន ៥៨.០១៧ នាក់ មានស្រីចំនួន  ៣០.៧២៥ នាក់ មានគ្រួសារចំនួន  ១៣.២១៥  គ្រួសារ និង មានដង់ស៊ីតេ  ២០០នាក់   ក្នុង០១   គីឡូម៉ែត្រការ៉េ ។

២.ស្ថានភាពភូមិសាស្រ្ត

ស្រុករំដួល មានចម្ងាយ ១០ គ.ម ពីខេត្តស្វាយរៀង និង មានព្រំប្រទល់៖
- ខាងជើងទល់នឹង ស្រុករមាសហែក
- ខាងត្បូងទល់នឹង ស្រុកស្វាយទាប
- ខាងកើតទល់នឹង ស្រុកចូវថាញ់ ខេត្តតៃនិញ ប្រទេសវៀតណាម
- ខាងលិចទល់នឹង ស្រុកស្វាយជ្រំ

៣.អំពីផ្ទៃដី

ស្រុករំដួល មានផ្ទៃដីសរុបចំនួន ២៨.៩៩០ ហ.ត
- ផ្ទៃដីដំដុះ មានចំនួន ២១.៦២៧ ហ.ត
- ផ្ទៃដីសាងសង់ មានចំនួន ៣.០៣០ ហ.ត
- ផ្ទៃដីផ្សេងៗទៀត មានចំនួន ៤.៣៣៣ ហ.ត

៤.អំពីឃុំនៅក្នុងស្រុក

ស្រុករំដួលមានឃុំចំនួន ១០ ដែលមានដូចជា៖

1. ឃុំបុសមន មានភូមិចំនួន ០៧ ភូមិ

- ភូមិ បុសមនលើ - ភូមិ បុសមនក្រោម
- ភូមិ បុសស្វាយ - ភូមិ បុសផ្លាំង
- ភូមិ ស្រម៉ - ភូមិ ថ្មី 
- ភូមិ វាល  

2. ឃុំធ្មា មានភូមិចំនួន ០៨ ភូមិ 

- ភូមិ ធ្មា - ភូមិ ត្រពាំងពោន
- ភូមិ ក្រសាំង - ភូមិ ព្រៃពោធិ៏
- ភូមិ ព្រែកត្នោត - ភូមិ ពង្រ
- ភូមិ បឹងកែក - ភូមិ ព្រៃចំការ

3. ឃុំកំពង់ចក មានភូមិចំនួន ០៦ ភូមិ

- ភូមិ ចក - ភូមិ ល័ក្ខជា
- ភូមិ ស្វាយរូង - ភូមិ ចំបក់កោង
- ភូមិ ព្រៃគាវ - ភូមិ ឆ្អឹងពស់

4. ឃុំជ្រុងពពេល មានភូមិចំនួន ០៧ ភូមិ

- ភូមិ ទួលសាលា - ភូមិ ព្រះអង្គកែវ
- ភូមិ ទួលទ្រា - ភូមិ ត្រពាំងគ្រួស
- ភូមិ នាងចាន់ - ភូមិ ត្រពាំងក្រែត
- ភូមិ ក្រូច  

5. ឃុំកំពង់អំពិល មានភូមិចំនួន ០៧ ភូមិ

- ភូមិ ត្រពាំងដំរី - ភូមិ ទួលច្រេស
- ភូមិ តាសក់ - ភូមិ ស្វាយរលំ
- ភូមិ កំពង់អំពិល - ភូមិ តាតែ
- ភូមិ បឹង  

6. ឃុំម៉ឺនជ័យ មានភូមិចំនួន ១០ ភូមិ

- ភូមិ អំពិល - ភូមិ ព្រៃបឹង
- ភូមិ អង្គពក - ភូមិ តាខេង
- ភូមិ ចុងព្រែក - ភូមិ ត្រាចទទឹង
- ភូមិ ហែកសំណាញ់ - ភូមិ ត្រពាំងកណ្តោល
- ភូមិ ម៉ឺនជ័យ - ភូមិ វាល

7. ឃុំពងទឹក មានភូមិចំនួន ០៩ ភូមិ

- ភូមិ អណ្តូងក្រសាំង - ភូមិ ត្រពាំងថ្កូវ
- ភូមិ បុសតូច - ភូមិ សេកយំ 
- ភូមិ ព្រៃតាយ័ន្ត - ភូមិ ទួលតាយួន
- ភូមិ ព្រៃសាគុំ - ភូមិ ទួលតាកែវ
- ភូមិ ត្រពាំងផ្អាវ  

8. ឃុំសង្កែ មានភូមិចំនួន ០៨ ភូមិ

- ភូមិ ស្វាយរំពា - ភូមិ ត្រពាំងរុន
- ភូមិ ពោន - ភូមិ តាប៉ោង
- ភូមិ តាជោរ - ភូមិ គោកស្រម៉
- ភូមិ ទួលចំបក់ - ភូមិ តាណែង

9. ឃុំស្វាយចេក មានភូមិចំនួន ០៩ ភូមិ

- ភូមិ អន្លង់ស្ពាន - ភូមិ រោងដំរី
- ភូមិ បាក្រុង - ភូមិ ស្វាយចេក
- ភូមិ ច្រកស្គរ - ភូមិ ត្រពាំងចំបក់
- ភូមិ កណ្តាល - ភូមិ ថ្មី
- ភូមិ ពពូល  

10. ឃុំថ្នាធ្នង់ មានភូមិចំនួន ០៧ ភូមិ

- ភូមិ ត្រពាំងក្នុង - ភូមិ ព្រែកពក
- ភូមិ ចំណតត្រាច - ភូមិ ត្រពាំងថ្ម
- ភូមិ ថ្នា - ភូមិ ថ្មី
- ភូមិ ធ្នង់