ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារសាលប្រជុំធំរបស់រដ្ឋបាលខេត្ត

នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារសាលប្រជុំធំរបស់រដ្ឋបាលខេត្ត ដែលគិតមកដល់បច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណជា ៧០% ។

សូមបញ្ជាក់ថាអគារសាលប្រជុំរបស់រដ្ឋបាលខេត្ត ដែលត្រូវសាងសង់នេះ មានទំហំ ១.១០៤ម៉ែត្រការ៉េ បណ្ដោយ ៤០ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ១៩,៦៥ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលាខេត្តស្វាយរៀងហើយនៅពេលសាងសង់រួចអគារសាលប្រជុំនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់រៀបចំកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានារបស់រដ្ឋបាលខេត្ត ៕

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 12

សប្តាហ៍ 20

ខែ 204

សរុប 4023