ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ចុះទស្សនកិច្ចនៅបណ្តាតំបន់សេដ្ឋកិច្ចពិសេសនៅក្រុងបាវិត និង ទីតាំងច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមដំណើរដោយឯកឧត្ដមអភិបាលរងខេត្ត មន្ទីរ-អង្គភាពនានាក្នុងខេត្ត អភិបាលក្រុងបាវិត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិបាវិត និងសមត្ថកិច្ចពាក់ព័ន្ធ បានអញ្ជើញចូលរួមជាមួយឯកឧត្ដម សុខ ចិន្ដាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក Samiuela T.Tukuafu តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា អញ្ជើញចុះទស្សនកិច្ចនៅតាមបណ្ដារោងចក្រនានា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត រួមមាន រោងចក្រ Nissey (Cambodia) Co., Ltd ផលិតនាឡិកា និងគ្រឿងបង្គុំ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនាគរាជ រោងចក្រ DK.INC (Cambodia) Co., Ltd ផលិតអាវធំបុរស រោងចក្រ JAPANA Teachnical Center (Cambodia) Co., Ltd ផលិតស្បែកជើងកីឡា រោងចក្រ Tokyo Parts Industial (Cambodia) Co., Ltd ផលិតខ្សែគ្រឿងបង្គុំអគ្គិសនី និងត្រង់ស្វូ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង និងរោងចក្រ Morofuji (Cambodia) Co., Ltd ផលិតថង់ និងសម្ភារវេចខ្ចប់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស គណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ផងដែរ ៕

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 12

សប្តាហ៍ 20

ខែ 204

សរុប 4023