ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង វីរៈទាហានមួកខៀវកម្ពុជា នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី (អនុសេនីយ៍ឯក) ម៉ៅ អេង វីរៈទាហានមួកខៀវកម្ពុជា នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ទាហានមួកខៀវកម្ពុជា ៤រូប បានពលីជីវិតនៅប្រទេសអាហ្រិ្វកកណ្តាល ក្នុងពេលបំពេញបេសកម្មពហុខ្នាតរួមគ្នា នៃសហប្រជាជាតិ ដើម្បីស្ថិរភាពសាធារណរដ្ឋអាហ្វ្រិកកណ្ដាល កាលពីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ ក្នុងនោះរួមមាន: ១)អនុសេនីយ៍ទោ អ៊ឹម សំ បុគ្គលិកបើកបរ ប៊ុលដូស៊ែរ ២)ព្រិន្ទបាលទោ ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព ៣) ព្រិន្ទបាលទោ មុំ តុលា ជំនួយការបើកបរអេស្ការវ៉ាទ័រ និង ៤) អនុសេនីយ៍ឯក ម៉ៅ អេង បុគ្គលិកពេទ្យ ។

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមវិញ្ញាណក្ខន្ធនៃសព បានចាប់បដិសន្ឋិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 7

សប្តាហ៍ 37

ខែ 195

សរុប 5166