ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា កាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មីវត្តពពែតចាស់ ហៅវត្តពពែត

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា កាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវព្រះវិហារថ្មីវត្តពពែតចាស់ ហៅវត្តពពែត ស្ថិតនៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវសមាជិកាសភាមណ្ឌលខេត្តស្វាយរៀង ឯកឧត្ដម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងស្រុកស្វាយទាប ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ថ្នាក់ដឹកនាំស្រុក ឃុំ យាយជី តាជី យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រមាណជា ១.៣០០នាក់ ។

ព្រះវិហារដែលត្រូវដាក់សម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ មានទំហំ ១២ម៉ែត្រ x ១៩ម៉ែត្រ កម្ពស់ប្រវែង ១៥ម៉ែត្រ ចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០១៥ និងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧ ចំណាយថវិកាសរុបចំនួន ១៧១.៣១៩ដុល្លារ ដោយមានការចូលរួមគាំទ្រឧបត្ថម្ភពីសំណាក់ឯកឧត្តមនាយឧត្ដមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ និងលោកជំទាវឧកញ៉ា ញឹម សុខាល័យ ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ព្រមទាំងពុទ្ធបរិស័ទទាំងក្នុង និងក្រៅខេត្ត ។

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 7

សប្តាហ៍ 37

ខែ 195

សរុប 5166