ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្វាយរៀង

នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅកីឡដ្ឋានបាល់ទាត់ខេត្តស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម អស់លោកប្រតិភូក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត កីឡាករ កីឡាការិនី និងគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាគ្រប់កម្រិត ព្រមទាំងតំណាងវិស័យឯកជន តំណាងក្លឹបបាល់ទាត់នានា និងតំណាងអង្គភាពពាក់ព័ន្ធមួយចំនួន ។

ដើម្បីអបអរសាទរក្នុងពិធីបើកសម្ពោធសាលាតម្រង់ទិសកីឡាបាល់ទាត់ខេត្តស្វាយរៀង ដែលជាសាលាតម្រង់ទិសកីឡាបាល់ទាត់ទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា នាពេលនេះ សហព័ន្ធកីឡាបាត់ទាត់កម្ពុជា ក៏បានរៀបចំការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិរវាងក្រុម U-17 Cambodia Academy (កម្ពុជា) និងក្រុម U-17 Ho Chi Minh City (វៀតណាម) ផងដែរ ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 12

សប្តាហ៍ 20

ខែ 204

សរុប 4023