ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង

នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្រោមការដឹកនាំរបស់លោក យស់ សារ៉ាត ជាប្រធានមន្ទីរ កន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារអប់រំ យុវជន និងកីឡា សម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេសក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាពនៃការបណ្ដុះបណ្ដាលធនធានមនុស្ស ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្ដាំផ្ញើដល់លោក ខៀវ សំអុល ប្រធានមន្ទីរថ្មី ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មក្នុងការជំរុញ លើកកម្ពស់ និងអភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡានៅក្នុងខេត្តឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ទាំងបរិមាណ និងគុណភាព ជាពិសេសត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព ៕
#ខេត្តស្វាយរៀង#ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត#

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 10

សប្តាហ៍ 50

ខែ 140

សរុប 4418