ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

អាជ្ញាធរស្រុកពាក់ព័ន្ធ និងមន្ទីរជំនាញមិនបានព្រងើយកន្តើយចំពោះបញ្ហាផ្លូវដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនោះទេ

អាជ្ញាធរខេត្ត ជើង ភូមិព្រៃភៀត គម្រោងមូលនិធិឃុំបានធ្វើជាហូរហែ ដោយបានធ្វើការជួសជុលជាផ្លូវដី និងក្រាលខ្សាច់ភ្នំ ជាជំហានៗ ស្របទៅតាមទំហំថវិកាដែលមាន ។

ប៉ុន្តែ២ឆ្នាំកន្លងមកនេះ យើងឃើញថា ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នារដូវវស្សា និងមានការកើនឡើងច្រើននៃរថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកបងប្អូនកម្មកររោងចក្រ ធ្វើឲ្យផ្លូវនៅមូលដ្ឋាននានាក្នុងខេត្ត ជាពិសេសនៅក្នុងស្រុកកំពង់រោទិ៍ និងស្រុកចន្រ្ទា ទទួលរងការខូចខាតស្ទើរតែទាំងស្រុង ។ ករណីនេះអាជ្ញាធរឃុំ ស្រុកបានធ្វើសំណើ ទៅរដ្ឋបាលខេត្ត មន្ទីរ ក្រសួងពាក់ព័ន្ធរួចហើយ ហើយរដ្ឋបាលខេត្ត មន្ទីរ និងក្រសួងជំនាញ ក៍បានចុះមកសិក្សាជាច្រើនលើកច្រើនសារដែរ ។ ចំណែកថវិកាស្រុកឆ្នាំ២០១៧ បានយកទៅជួសជុលផ្លូវដី និងក្រាលគ្រួសក្រហម នៅភូមិរាមជោ ឃុំស្វាយតាយាន និងឆ្នាំ២០១៨ថវិកាឃុំស្វាយតាយាន និងជួសជុលបន្តដល់វត្តរាមជោ ។

រីឯផ្លូវភូមិស្វាយចេក ឃុំសំឡី គម្រោងជួសជុលផ្លូវដី និងក្រាលគ្រួសក្រហម បានដេញថ្លៃរួចហើយដែរ ប៉ុន្តែដោយសារភ្លៀងធ្លាក់ច្រើនពេក ពុំអាចអនុវត្តបាន ត្រូវពន្យាពេលរហូតដល់ដីស្ងួត ។ ចំពោះថវិកាឃុំសំឡីឆ្នាំ២០១៨ និងបន្តអនុត្តជួសជុលផ្លូវពីភូមិស្វាយចេក បន្តរហូតដល់ ភូមិតាប៉ោ និងភូមិសំឡីខាងជើង ។ ដោយសារថវិកាស្រុក និងឃុំមានកម្រិត ពុំមានលទ្ធភាពសាងសង់ផ្លូវនេះទាន់ពេលវេលាទេ។ តាមសំណើដ៏ទទូច របស់អជ្ញាធរឃុំ ស្រុក ច្រើនលើក ច្រើសារកន្លងមក ក្រសួងមន្ទីរជំនាញ នឹងឆ្លើយតបសាងសង់ផ្លូវនេះ ដោះស្រាយ ការលំបាករបស់ប្រពលរដ្ឋ ។

ម្យ៉ាងទៀតក្នុងនោះដែរផ្លូវខេត្តលេខ ៣១៤សេ ចាប់ពី គ.ម០៥ + ២០០ ដល់ គ.ម១២+៩២០ ស្ថិតក្នុងឃុំខ្សែត្រ (រង្វង់មូលរូបស្វា ) ឆ្លងកាត់ឃុំសំឡី ដល់ឃុំត្នោត ស្រុកកំពង់រោទិ៍ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង។ បច្ចុប្បន្នការដ្ឋាននេះកំពុងដំណើរការជួសជុល តែដោយសារមានភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃ ទើបធ្វើឲ្យមានការពិបាកក្នុងការធ្វើដំណើរ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ផ្លូវទាំងនេះ មេត្តាមានការយោគយល់ និងអធ្យាស្រ័យ ៕ សូមអរគុណ!!!

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 2

ម្សិលមិញ 3

សប្តាហ៍ 15

ខែ 142

សរុប 5416