ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ការពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ

ការិយាល័យឯកឧត្ដមអភិបាលខេត្ត៖ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបគណៈប្រតិភូក្រសួងរ៉ែ និងថាមពល ដឹកនាំដោយឯកឧត្ដម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ព្រមទាំងការងារត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយសារាចរស្ដីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ និងប្រកាសស្ដីពីនីតិវិធីនៃ ការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ ជូនដល់កងកម្លាំង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

នៅក្នុងជំនួបពិភាក្សានេះ ក៏មានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត និងលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ផងដែរ ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 15

ខែ 78

សរុប 5545