ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណវត្តឈើទាល ស្ថិតនៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី ការិយាល័យជំនាញជុំវិញស្រុក តំណាងអង្គការសង្គមស៊ីវិល តំណាងវិស័យឯកជន លោក លោកស្រី សមាជិកក្រុុមប្រឹក្សាឃុំ តំណាងគណៈកម្មាធិការនានា តំណាងគណៈកម្មាធិការមាតាបិតាសិស្ស លោកនាយកសាលាគ្រប់កម្រិត ទាំង១៦ឃុំ ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបប្រមាណ ៨៣៥នាក់ ដែលអញ្ជើញមកពីឃុំឈើទាល ឃុំគ្រួស និងឃុំចំបក់ នៃស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

មានប្រសាសន៍នាឳកាសវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅពេលនេះ លោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានថ្លែងអណរគុណចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសមាជិក សមាជិការនៃអង្គវេទិការទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លា នៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថែមទៀត បម្រើឲ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកម្មវត្ថុចម្បងនៃការរៀបចំវេទិកានៅពេលនេះ ។

លោកជំទាវបានបន្ថែមថា វេទិកាផ្សព្វផ្សាយនេះ នឹងផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសាសន៍ និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 15

ខែ 78

សរុប 5545