ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម)

ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង (កម្ពុជា) និងគណៈកម្មាធិការប្រជាជនខេត្តតៃនិញ (វៀតណាម) ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធ ព្រមទាំងបណ្ដាក្រុង ស្រុកជាប់ព្រំដែនទាំងអស់ នៃខេត្តទាំងពីរ ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចាត់ទុកកិច្ចព្រមព្រៀងដែលចុះហត្ថលេខានៅថ្ងៃនេះ នឹងជួយបង្កើននូវការពង្រឹងកិច្ចសហប្រតិបត្តិការបានតែកាន់រឹងមាំ និងល្អប្រសើរថែមទៀត ពីលើមូលដ្ឋានសមិទ្ធផលដែលខេត្ដទាំងពីរ (ស្វាយរៀង-តៃនិញ) រួមគ្នាសម្រេចបាននាពេលកន្លងមក ជាពិសេសលើបណ្ដាវិស័យដែលមានចែងក្នុងកិច្ចព្រមព្រៀង ដើម្បីជួយសម្រួល និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនខេត្តទាំងពីរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់ដែលមានការអភិវឌ្ឍ ប្រកបដោយសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ ភាតរភាព និងចីរភាព ស្របតាមស្មារតី នៃកិច្ចប្រជុំលើកទី៩ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម ដែលរៀបចំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ ។ ជាមួយគ្នានេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញពាក់ព័ន្ធរបស់ខេត្តទាំងពីរ ដែលបានខិតខំប្រឹងប្រែងសហការប្រកបដោយឆន្ទៈ ក្នុងការរៀបចំកិច្ចប្រជុំពិភាក្សាគ្រប់កម្រិតក្នុងក្របខ័ណ្ឌថ្នាក់ដឹកនាំ និងក្របខ័ណ្ឌមន្ត្រីជំនាញបច្ចេកទេស ទាំងកិច្ចប្រជុំចង្អៀត និងទូលាយ នៅក្នុងខេត្តស្វាយរៀង និងខេត្តតៃនិញ រហូតធ្វើឲ្យសេចក្ដីព្រាងកិច្ចព្រមព្រៀងនេះលេចចេញជារូបរាងឡើង និងឈានដល់ដំណាក់កាលចុះហត្ថលេខាជាផ្លូវការនៅថ្ងៃនេះ ។

ជាចុងបញ្ចប់ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តម ផាម វ៉ាន់តិន អនុលេខាបក្ស និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដោយមានការចូលរួមជាសក្ខីភាពពីថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តទាំងពីរ និងប្រព្រឹត្តទៅក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើរ ៕

ញត្តិគាំទ្រ ចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ របស់រដ្ឋបាលខេត្តស្វាយរៀង ៕

ញត្តិគាំទ្រ ចំពោះសាលដីកាតុលាការកំពូលលើសំណុំរឿងបណ្ដឹងរំលាយគណបក្សសង្គ្រោះជាតិ របស់រដ្ឋបាលខេត្តស្វាយរៀង ៕

ការពិភាក្សាការងារត្រៀមរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់នៅខេត្តស្វាយរៀង

ការិយាល័យឯកឧត្ដមអភិបាលខេត្ត៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបគណៈប្រតិភូក្រសួងយុត្តិធម៌ ដឹកនាំដោយឯកឧត្ដម ប៉ុក មុន្នី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិភាក្សាការងារត្រៀមរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់នៅខេត្តស្វាយរៀង ។

នៅក្នុងជំនួបពិភាក្សានេះ ក៏មានការចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ៕

 

សិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំស្ដីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធន:

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសណ្ឋាគារ វ៉ៃគោ ក្រងស្វាយរៀង មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំស្ដីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធន: ស្ថានីយឧស្ម័នឥន្ធន: និងស្ថានីយរួុមប្រេង និងឧស្ម័នឥន្ធន: និងប្រកាសស្ដីពីនីតិវីធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត លាង ឆាលី អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងឯកឧត្ដម ពេជ សាវ៉ាន់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក តំណាងក្រុមហ៊ុន អាជីវករ និងម្ចាស់ស្ថានីយក្នុងខេត្តស្វាយរៀង ៕

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 2

ម្សិលមិញ 3

សប្តាហ៍ 15

ខែ 142

សរុប 5416