ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង

នាព្រឹកថ្ងៃពុធ 0៩កើត ខែជេស្ឋ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនិងថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០១៨នេះ​ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្រោមអធិបតីភាពលោកជំទាវ​ ឯក​ សុវណ្ណភារៈ​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកស្នងការរងនគបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក ព្រមទាំងកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកជំទាវអភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលក្រុមការងារបានអនុវត្តកន្លងមកសម្រេចបានលទ្ទផលល្អប្រសើរ ដូច្នេះ ផ្អែកតាមលទ្ធផលនេះ សូមឲ្យក្រុមការងារត្រូវពង្រឹងការទទួលខុសត្រូវ លើការអនុវត្តភារកិច្ចដ៏សំខាន់នេះបន្តទៀត ដើម្បីទប់ស្កាត់ឲ្យបាន ចំពោះយានយន្តកែច្នៃខុសបទដ្ឋានបច្ចេកទេស ដែលកំពុងធ្វើចរាចរណ៍សព្វថ្ងៃ ជាមូលហេតុនៃការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់កន្លងមក ៕

សូមបញ្ជាក់ថា ចាប់ពីបើកយុទ្ធនាការថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត បានត្រួតពិនិត្យយានយន្ត សរុបចំនួន ១.៩៣០គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំនួន ១.៧០៧គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសត្រូវបានកាត់ទ្រុងនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ២៨គ្រឿង ហើយរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសត្រូវបានផ្ទេរចេញនៅនឹងកន្លែងត្រួតពិនិត្យ ចំនួន ១៩៥គ្រឿង ៕

នៅថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា

នៅថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការងារត្រួតពិនិត្យផែនការសកម្មភាពខេត្ត ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០១៨ (PAPI 2014-2018) ដែលរៀបចំនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ។

សិក្ខាសាលានេះមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង ស្រុក ទាំង៨ និងអង្គការដៃគូអនុវត្តសកម្មភាពទឹកស្អាត និងអនាម័យជនបទក្នុងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕

 

 

 

 

 

 

 

បញ្ចប់ពិធីសំណេះសំណាល និងជូនដំណើរកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាជាតិលើកទី២រួច នាព្រឹកថ្ងៃដដែលនេះ នៅបន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងជូនដំណើរកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតកីឡាជាតិលើកទី២រួច នាព្រឹកថ្ងៃដដែលនេះ នៅបន្ទប់ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានទទួលជួបលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD (ប្រទេសជប៉ុន) តំណាងអង្គការ JICA និងសហការី ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោងវិនិយោគដំឡើងរោងចក្រកែច្នៃសំរាមក្នុងខេត្តស្វាយរៀង ។ ក្នុងជំនួបនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកប្រធានអង្គភាពអគ្គិសនីស្វាយរៀង និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ។

ក្នុងឱកាសនោះ លោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD បានជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងនេះ ដែលរហូតមកដល់បច្ចុប្បន្នបាននិងកំពុងត្រៀមដំឡើង និងសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសរួចមកហើយនោះ ។ ជាមួយនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមអភិបាលខេត្ត ដែលតែងតែគាំទ្រ និងសហការជាមួយក្រុមហ៊ុន ហើយព្រោះតែកិច្ចសហការគាំទ្រយ៉ាងល្អប្រសើរនេះ ទើបក្រុមហ៊ុនរបស់លោកឈានមកដល់សម្រេចលទ្ធផលគួរជាទីមោទនៈបែបនេះ និងសូមសំណូមពរដល់ឯកឧត្ដមអភិបាលខេត្ត បន្តជួយសហការដើម្បីអនុវត្តកិច្ចការដែលនៅសេសសល់ឲ្យសម្រេចបានលទ្ធផល ១០០% នាពេលខាងមុខ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត សារជាថ្មីម្ដងទៀត បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានជ្រើសរើសការវិនិយោគនៅក្នុងខេត្តស្វាយរៀង និងសម្ដែងនូវការគាំទ្រចំពោះគម្រោងនេះ ហើយរយៈពេលជាង១ឆ្នាំកន្លងមក ចាប់តាំងពីបានជួបពិភាក្សាជាមួយក្រុមហ៊ុនលើកទី១ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺខេត្តសហការសម្របសម្រួលជានិច្ច ហើយនៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះសម្រេចបានលទ្ធផលជោគជ័យជាស្ថាពរ ព្រោះថាការបង្កើតរោងចក្រកែច្នៃសំរាមទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារិមនេះ មិនត្រឹមតែបានផ្ដល់ការងារធ្វើបន្ថែមជូនប្រជាពលរដ្ឋខេត្តស្វាយរៀង ប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់អនាម័យបរិស្ថាន និងសោភ័ណទីក្រុង ផងដែរ ៕

នាព្រឹកថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីតំណាងខេត្តស្វាយរៀង ចូលរួមប្រកួ

នាព្រឹកថ្ងៃអង្គារ ០៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីតំណាងខេត្តស្វាយរៀង ចូលរួមប្រកួតកីឡាជាតិលើកទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តកែប ។ ពិធីនេះរៀបចំនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត តំណាងកងកម្លាំងទាំងបី មន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំង ១៨៤នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរចំពោះកីឡាករ កីឡាការិនី ទាំងអស់ ដោយត្រូវបានជ្រើសរើសជាតំណាងឲ្យខេត្តស្វាយរៀង ចូលរួមក្នុងព្រឹត្តិការណ៍កីឡាកំពូលរបស់ជាតិ នៅឆ្នាំនេះ ដែលជាភារកិច្ចដ៏មានសារៈសំខាន់ ប្រកបដោយមោទនភាព ក្នុងនាមតំណាងឲ្យខេត្ត ត្រូវបំពេញដើម្បីមុខមាត់ និងកិត្តិយសផ្ទាល់ខ្លួនឯងផង អង្គភាពផង និងខេត្តទាំងមូលផង ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូដឹកនាំកីឡា ក្មួយៗកីឡាករ កីឡាការិនី ព្រមទាំងថ្នាក់ដឹកនាំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត បានល្អប្រសើរ និងមានការវិវឌ្ឍន៍រីកចម្រើនទាំងបរិមាណ និងសមត្ថភាព ហើយដណ្ដើមបាននូវកិត្តិយស និងជោគជ័យជាបន្តបន្ទាប់ ស្ទើរលើគ្រប់ប្រភេទកីឡា សម្រាប់ខេត្តស្វាយរៀង នាពេលកន្លងមក ជាពិសេស ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការជ្រើសរើស និងរៀបចំចម្រាញ់នូវក្រុមកីឡា ដែលនៅឆ្នាំនេះ កើនឡើងជាងលើកទី១ ដែលមានរហូតដល់ ១២ប្រភេទកីឡា សម្រាប់ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ។

ដើម្បីជាការលើកទឹកចិត្តបន្ថែមពីលើការឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភប្រតិភូកីឡា គ្រូបង្វឹក និងកីឡាករ កីឡាការិនីដែលចូលរួមក្នុងពិធីសំណេះសំណាលនៅថ្ងៃនេះ ទាំង ១៨៤រូប ក្នុងម្នាក់ៗទទួលបានថវិកា ៨ម៉ឺនរៀល ព្រមទាំងត្រៀមផ្ដល់ជូននូវប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមទៀតសម្រាប់កីឡាករ កីឡាការិនីដែលនឹងទទួលបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ ដូចទៅនឹងប្រាក់រង្វាន់របស់រាជរដ្ឋាភិបាលផងដែរ ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវមានសាមគ្គីភាពគ្នាឲ្យបានល្អ គោរពវិន័យទាំងការប្រកួត និងការស្នាក់នៅ ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងថែរក្សាសុខភាពឲ្យបានល្អ កុំសេពគ្រឿងស្រវឹង ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងខិតខំប្រឹងប្រែងហ្វឹកហាត់ យកអស់ពីសមត្ថភាពដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រកួត ជាពិសេសដណ្ដើមមេដាយឲ្យបានច្រើនជាអតិបរមា ។ ដោយឡែកចំពោះសំណូមពររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឯកឧត្ដមអភិបាលខេត្ត ទទួលយក និងពិនិត្យរៀបចំយន្តការមួយចំនួន ដើម្បីជួយឧបត្ថ្ភម្ភគាំទ្រចំពោះចំណុចខ្វះខាតនៅក្នុងវិស័យកីឡាក្នុងខេត្ត ធ្វើយ៉ាងឲ្យកាន់តែមានការរីកចម្រើនថែមទៀត ។

សូមបញ្ជាក់ថា នៅឆ្នាំនេះ ខេត្តស្វាយរៀងបានបញ្ជូនកីឡាទៅចូលរួមប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ចំនួន ១២ប្រភេទកីឡា រួមមាន ១-បាល់ទាត់បុរស ២-បាល់ទាត់នារី ៣-បាល់ទះបុរស ៤-បាល់ទាត់នារី ៥-បាល់បោះបុរស ៦-បាល់បោះនារី ៧-វាយសី(បុរស-នារី) ៨-ប៉េតង់(បុរស-នារី) ៩-អត្តពលកម្ម(បុរស-នារី) ១០-តេក្វាន់ដូ(បុរស-នារី) ១១-វ៉ូវីណាម(បុរស-នារី) និង ១២-គុនខ្មែរ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. នាព្រឹកថ្ងៃចន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត
  2. នាព្រឹកថ្ងៃអាទិត្យ ០៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្ដម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធ “ទិវាជាតិនៃការចងចាំ”
  3. នាព្រឹកថ្ងៃសុក្រ ០៤កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធ
  4. នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 7

សប្តាហ៍ 3

ខែ 96

សរុប 7051