ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី៨ ក្រោមប្រធានបទ "ការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីឆ្ពោះទៅរកភាពជោគជយ័"

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទ ១៣ វិច្ឆិកា លើកទី៨ ក្រោមប្រធានបទ "ការស្រាវជ្រាវ និងការបង្កើតថ្មី ដើម្បីឆ្ពោះទៅរកភាពជោគជយ័" ដែលប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ៕

 

អបអរសាទរ ! រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យចំនួន០២

អបអរសាទរ!!!

រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យចំនួន០២ គឺ៖

១-អនុក្រឹត្យស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការនៃព្រះរាជាណាចក្រកម្ពុជា

២-អនុក្រឹត្យស្តីពីការកែប្រែ និងដំឡើងប្រាក់ឧបត្ថម្ភមាតុភាពជូនមន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន និងប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសពមន្រ្តីរាជការ កម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាដែលទទួលមរណភាព ។

អនុក្រឹត្យទាំងពីរ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ នេះតទៅ ៕ សូមអរគុណ/

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកតំណាងសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។

មានប្រសាសន៍ក្នុងឱកាសនោះ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព នាខែវិច្ឆិកាកន្លងមកនេះ ។ ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ឲ្យយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
-ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានកាន់តែល្អប្រសើរ
-សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តអប់រំណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ជ្រួតជ្រាប អំពីការអនុវត្តសាលដីការបស់តុលាការកំពូលដែលបានរំលាយគណបក្សសង្គ្រោះជាតិ
-រដ្ឋបាលក្រុង ស្រុកត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ឲ្យបន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីធានាប្រក្រតីភាព និងនិរន្តភាពក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវានានា ការគ្រប់គ្រងចាត់ចែង ការប្រើប្រាស់ថវិកា និងការដោះស្រាយសំណើសំណូមពរនានាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន ព្រមទាំងត្រូវពង្រឹងការបំពេញការងាររបស់ស្មៀនឃុំ សង្កាត់ និងកិច្ចការផ្សេងៗទៀតស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ
-មន្ទីរពាក់ព័ន្ធ ជាពិសេសមន្ទីររ៉ែ និងថាមពល ត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបទដ្ឋានបច្ចេកទេសនៃការរៀបចំស្ថានីយប្រេងឥន្ធន: ស្ថានីយឧស្ម័នឥន្ធន: និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធន: ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើបន្ថែមដល់មន្ទីរ-អង្គភាព និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តរក្សាឲ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្រ្តីរាជការទាំងអស់ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ចស្នូលរបស់ខ្លួនឲ្យទទួលបានលទ្ធផលល្អ ធានាការផ្ដល់សេវាសាធារណៈ និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ៕

ពិធីជួបសំណេះសំណាលជាមួយអ្នកវិនិយោគមកពីក្រុងថៃចូវ ខេត្តជៀងស៊ូ សាធារណៈរដ្ឋប្រជាមានិតចិន

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកវិនិយោគមកពីក្រុងថៃចូវ ខេត្តជៀងស៊ូ សាធារណៈរដ្ឋប្រជាមានិតចិន ដែលរៀបចំនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ។

មានប្រសាសន៍ក្នុងឱកាសនោះ ជំនួសមុខឲ្យ ឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសតាយសេង ដែលបានរៀបចំនូវពិធីដ៏មានសារៈសំខាន់នេះឡើង និងបានបង្ហាញពីស្ថានភាព និងសក្ដានុពលសំខាន់ៗរបស់ខេត្តជម្រាបជូនអ្នកវិនិយោគទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងបានអំពាវនាវ និងសំណូមពរដល់អ្នកវិនិយោគអញ្ជើញមកវិនិយោគនៅក្នុងខេត្តឲ្យបានកាន់តែច្រើនថែមទៀត ៕

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 15

ខែ 78

សរុប 5545