ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៧-២០១៨ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាត មន្រ្តីសង្ឃលើកទី២៥ នៅវត្តជម្ពូព្រឹក្សា ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

នារសៀលថ្ងៃសៅរ៍ ០៣រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៧-២០១៨ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាត មន្រ្តីសង្ឃលើកទី២៥ នៅវត្តជម្ពូព្រឹក្សា ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ព្រះមេគណខេត្ត មន្ទីរអង្គភាពនានាក្នុងខេត្ត អាជ្ញាធរក្រុង ព្រះសង្ឃ យាយជីតាជី និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ២.០០០អង្គ/នាក់ ៕

 

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិទន្ទឹម(ហៅវត្តកក់)ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង

ពិធីបុណ្យឆ្លងសម្ពោធសមិទ្ធផលនានានៅវត្តពោធិទន្ទឹម(ហៅវត្តកក់)ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧នេះ

ថ្លែងនៅក្នុងពិធីបុណ្យឆ្លងសម្ពោធសមិទ្ធផលនានានៅវត្តពោធិទន្ទឹម(ហៅវត្តកក់) ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសបានលើកឡើងថាសន្តិភាពមិនអាចកើតឡើងដោយឯកឯងបាននោះទេបើគ្មានដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជានកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបាននាំមកសន្តិភាពពេញលេញនិងការរីកចំរើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រហើយយើងត្រូវនាំគ្នាការពារសន្តិភាពនេះអោយស្ថិតស្ថេរយូអង្វែង។

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តទៀតថាការចូលរួមកម្លាំងសាមគ្គីធ្វើបុណ្យឆ្លងនូវសមិទ្ធផលនាននៅថ្ងៃនេះពិតជាបានបុណ្យកុសលខ្លាំងណាស់ព្រោះយើងបានធ្វើបុណ្យធ្វើទានដើម្បីកសាងទីវត្តអារាមវត្តពោធិទន្ទឹម(ហៅវត្តកក់)អោយកាន់តែរីកចំរើនទុកជាកន្លែងផ្តល់ចំណេះដឹងនិងក៏ជាទីកន្លែងសំរាប់ពុទ្ធបរិសទ័បាននាំគ្នាមកធ្វើបុណ្យផងដែរ។ឯកឧត្តមបានជំរុញដល់អាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវបន្តការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋអោបានល្អប្រសើរថែមទៀតជាពិសេសត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយបានល្អប្រសើរហើយត្រូវដោះស្រាយទុកកង្វល់របស់ពលរដ្ឋទាំងសេវាសូមណុំពរនិងសេវាតម្រូវការតាមការធ្វើវេទិការសាធារណៈ (ពោល )ធ្វើយ៉ាងណាកុំអោយប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

ឯកឧត្តមបានបញ្ជាក់ប្រាប់ពលរដ្ឋថាធនាគា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមន៍ដែលដាក់លុយអោយប្រជាពលដ្ឋខ្ចីនោះមិនមែនជារបស់រដ្ឋនោះទេសូមប្រជាពលរដ្ឋទាំងកុំយល់ច្រឡំព្រោះមានគណបក្សមួយបានដើរនិយាយថាបើបក្សគេជាប់ឆ្នោតគេនឹងជួយលុបបំណុលធនាគាទាំងអស់នេះជាឃោសនាបោកប្រាស់ទេសូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការឃោសនានេះអីហើយសមត្ថកិច្ចត្រូវចាត់វិធានការចំពោះជនដែលដើរឃោសនាបែបនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានធ្វើការអំពាវនាវដល់មាតាបិតាសិស្ស សិស្សានុសិស្ស អាជ្ញាធរដែនដីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនិងគ្រឿងញៀនព្រោះគ្រឿងញៀននេះបានបំផ្លាញគ្រួសារ កើតអំពើលួចឆក់ប្លន់ លែងស្គាល់ខុសត្រូវបង្កអសន្តិសុខសង្គមផងដែរ៕

ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧នេះ នៅខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង និងលោក ឯម សុត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ទោស្នងការនគរបាលខេត្ត លោក លោកស្រីឧត្ដមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក អធិការក្រុង ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ប្រមាណជាង ២០០នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់លោកមេបញ្ជាការកងកម្លាំងទាំងបី គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវការពារ និងទប់ស្កាត់កុំឲ្យមានលេចចេញនូវសកម្មភាពទាំងឡាយណាដែលធ្វើឲ្យបាត់បង់សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នាំឲ្យប៉ះពាល់ បន្ទុចបង្អាក់ និងបំផ្លាញដំណើរការបោះឆ្នោត សំដៅធ្វើយ៉ាងណាការពារឲ្យបាននូវយុទ្ធនាការឃោសនា ការពារការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោតឲ្យមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ប្រកបដោយភាពត្រឹមត្រូវ អព្យាក្រឹត្យ មិនលម្អៀង និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ ព្រមទាំងត្រូវសហការឲ្យបានល្អប្រសើរជាមួយគណៈកម្មការរៀបចំការបោះឆ្នោត ដោយត្រូវធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហានានាដែលអាចកើតឡើងដោយសន្តិវិធី ។ ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់បង្កើនការក្ដាប់សភាពការណ៍ ប្រមូលព័ត៌មានពាក់ព័ន្ធសន្តិសុខ និងសណ្ដាប់ធ្នាប់នៅគ្រប់មូលដ្ឋានទូទាំងខេត្ត ក្ដាប់ឲ្យជាប់នូវរាល់សភាពការណ៍ សកម្មភាពប្រមូលផ្ដុំទាមទារតវ៉ាលើបញ្ហាផ្សេងៗ បន្តជំរុញ និងរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ជាទីបំផុត ជាពិសេសបទល្មើសលួច ប្លន់ប្រដាប់អាវុធ អំពើមនុស្សឃាត ការគំរាមកំហែងបំភិតបំភ័យ ជាដើម ដែលអាចបង្កនូវបរិយាកាសមិនល្អសម្រាប់ដំណើរការបោះឆ្នោត ដើម្បីធានាឲ្យដំណើរការបោះឆ្នោតទាំងដំណាក់កាលឃោសនា ដំណាក់កាលបោះឆ្នោត និងរាប់សន្លឹកឆ្នោត និងដំណាក់កាលក្រោយការបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយនិងសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អប្រសើរ ៕

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី២៣ ឆ្នាំ២០១៧

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី២៣ ឆ្នាំ២០១៧ ក្រោមប្រធានបទ «គ្រួសារល្អគឺជាកម្លាំងស្នូលក្នុងការលើកកំពស់ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌» ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ៕

 

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងអញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ទំហំ ៥៥ហិកតា ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក សម្រាប់សាងសង់ផ្ទះ ចំនួន ២០០ខ្នង ជូនគ្រួសារយោធិន និងនគរបាល ក្នុងខេត្តស្វាយរៀង
  2. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសម្ពោធស្ពានបេតុង និងផ្លូវចូលវត្តឧត្ដមសាមគ្គី ស្ថិតនៅភូមិតាកុត ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង
  3. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមា នៅវត្តឥន្ទមុនី ហៅវត្តព្រៃជាំង ស្ថិតនៅភូមព្រៃជាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
  4. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 7

សប្តាហ៍ 37

ខែ 195

សរុប 5166