ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាស្រុកស្វាយទាប មានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ដែលទើបកែសម្រួលថ្មី ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកអនុប្រធានកិត្តិយស លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ៥២នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប ដែលនាពេលកន្លងមក បានបំពេញបេសកកម្មមនុស្សធម៌ជួយដោះស្រាយ និងឆ្លើយតបចំពោះរាល់ការលំបាករបស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋានស្រុក បានទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យ ដែលពិតជាឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវរបស់អនុសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោមមាគា៌ដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ជាមួយនេះ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដមបានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយទាប និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងរបៀបរបបធ្វើការងារ រក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ ត្រូវខិតខំពង្រឹង បង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រី បុគ្គលិក ត្រូវបន្តពង្រឹងពង្រីកសមាជិក កម្លាំងយុវជន និងអ្នកស័្មគ្រចិត្តបន្ថែមទៀត ព្រមទាំងត្រូវរៀបចំចាត់ចែងកត់ត្រា ទុកដាក់ ថែរក្សាសម្ភារ ទ្រព្យសម្បត្តិរបស់អនុសាខាឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ជាពិសេសត្រូវខិតខំពង្រឹងការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងឲ្យបាននូវកំហុសឆ្គងផ្សេងៗ និងត្រូវរាយការណ៍មកសាខាថ្នាក់ខេត្តឲ្យបានជាប្រចាំ និងទៀងទាត់ ៕

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ថ្មី

នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម តូច ប៉ូលីវ៉ាអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ថ្មី ១ខ្នង ២ជាន់ មាន ៦បន្ទប់ នៅសាលាបឋមសិក្សាចារ ស្ថិតនៅភូមិស្វាយមីង ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ចាន់ ណារិន ប្រធានកម្មវិធីរបស់អង្គការឆាលហ្វាន់កម្ពុជា លោក ហែម សារិទ្ធ អភិបាលរងស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាព មេឃុំ បងប្អូនប្រជាពលរដ្ឋលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ៨០០នាក់ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានសូមថ្លែងអំណរគុណចំពោះអង្គការឆាលហ្វាន់កម្ពុជា ដែលតែងតែជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេសទាំងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំក្នុងខេត្តស្វាយរៀងជាច្រើន ក្នុងនោះមានអាគារសិក្សាថ្មី ១ខ្នង ២ជាន់ មាន ៦បន្ទប់ ដែលសាងសង់អំពីបេតុងប្រក់ក្បឿងនេះ ជាសមិទ្ធផលដែលសម្ពោធ និងដាក់ឲ្យប្រើប្រាស់បន្ទាប់ពីការសម្ពោធសាលាជំនាន់ថ្មីនៅសាលាបឋមសិក្សាស្វាយប្រហូតនិងអនុវិទ្យាល័យគោកព្រីង ក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ នាពេលថ្មីៗកន្លងមក ។

ឯកឧត្តមបន្តថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតបានធ្វើឲ្យខេត្តស្វាយរៀងមានការអភិវឌ្ឍឈានឡើងលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំក៏មានការីកចម្រើនគួរឲ្យមោទនៈ ដោយមានគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនគ្រប់ភូមិសិក្សាទាំងនៅជនបទ និងទីក្រុង ។

ក្នុងឱកាសនោះផងដែរ ជំនួសមុខឲ្យឯកឧត្ដមអភិបាលខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ត្រូវជួយថែរក្សាការពារសមិទ្ធផលថ្មីស្រឡាងនេះដើម្បីជាគុណប្រយោជន៏សម្រាប់កូនចៅរបស់ខ្លួន ហើយត្រូវដាក់អាគារសិក្សានេះជារបស់យើងទាំងអស់គ្នា ។ បន្ទាប់មកឯកឧត្តមអភិបាលរងខេត្ត ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់អាគារសិក្សាថ្មីនេះ ផងដែរ ៕

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា

នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ដែលទើបកែសម្រួលថ្មី នៅសាលប្រជុំសាលាស្រុកចន្ទ្រា ។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំ បុគ្គលិក ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា ដែលបាននាពេលកន្លងមកបានបំពេញបេសកកម្មមនុស្សធម៌ជួយដោះស្រាយ និងឆ្លើយតបចំពោះរាល់ការលំបាករបស់ប្រជាជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋានស្រុក បានទាន់ពេលវេលា និងទទួលបានលទ្ធផលជោគជ័យ ស្របតាមទិសស្លោក “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា“ ដែលលទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចរបស់អនុសាខា ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០១១-២០២០ ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយភាពឆ្លាតវៃរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ជាមួយនេះ ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដមបានផ្ដាំផ្ញើដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា និងអ្នកពាក់ព័ន្ធទាំងអស់នូវការងារសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖
-ត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរវាងគណៈកិត្តិយស គណៈកម្មាធិការអនុសាខា និងក្រុមប្រតិបត្តិឲ្យបានល្អប្រសើរ ។
-ត្រូវមានការសហការ និងទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដី ជាពិសេសរដ្ឋបាលស្រុក ក្នុងការបំពេញការងារមនុស្សធម៌ជួយអន្តរាគមន៍ដោះស្រាយទុក្ខលំបាក និងសេចក្ដីត្រូវការរបស់ប្រជាជនងាយរងគ្រោះ ក៏ដូចជាជនរងគ្រោះដោយសារគ្រោះថ្នាក់សង្គម និងគ្រោះធម្មជាតិ ។
-ត្រូវខិតខំពង្រឹង បង្កើនសមត្ថភាព និងតម្រង់ទិសអនុវត្តរបស់មន្ត្រី បុគ្គលិកអនុសាខា និងក្រុមកាកបាទក្រហមឃុំទាំងអស់ដើម្បីប្រសិទ្ធភាពការងារ ។
-ត្រូវបន្តពង្រឹងពង្រីកសមាជិក កម្លាំងយុវជន និងអ្នកស័្មគ្រចិត្តបន្ថែមទៀត ដើម្បីឲ្យសកម្មភាពការងារមនុស្សធម៌របស់អនុសាខាកាន់តែមានភាពរស់រវើក ផុលផុស និងមានប្រសិទ្ធភាព ។
-ត្រូវរៀបចំចាត់ចែងកត់ត្រា ទុកដាក់ ថែរក្សាសម្ភារ ទ្រព្យសម្បត្តិរបស់អនុសាខាឲ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងត្រូវខិតខំពង្រឹងការងាររៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ ច្បាស់លាស់ ចៀសវាងឲ្យបាននូវកំហុសឆ្គងផ្សេងៗ និងត្រូវរាយការណ៍មកសាខាថ្នាក់ខេត្តឲ្យបានជាប្រចាំ និងទៀងទាត់ ៕

សិក្ខាសាលាឆ្លុះបព្ចាំងលទ្ធផល នៃការអនុវត្តគម្រោង PADEE ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

នៅថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបព្ចាំងលទ្ធផល នៃការអនុវត្តគម្រោង PADEE ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តឆ្នាំ២០១៨ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ។

ក្នុងសិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ត្រីអនុវត្តពាក់ព័ន្ធនឹងគម្រោងPADEE ព្រមទាំងបងប្អូនកសិករចូលរួមសរុប ២១១នាក់ ដោយមានការតាំងពិព័រណ៌ផលិតផលកសិកម្ម រួមមានបន្លែ ផ្លែឈើ ដែលបងប្អូនកសិករគាទ្រដោយគម្រោងPADEE បង្ករបង្កើនផល និងដាំដុះបាន ៕

 

 

 

 

 

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 3

សប្តាហ៍ 15

ខែ 105

សរុប 5899