ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ការអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្ត ចំនួន ៩៧នាក់

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកជំទាវ និងកញ្ញា ឌី សុភ័ក្របញ្ញា ព្រមទាំងក្រុមការងារ តំណាងឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងរៀបចំអាហារសាមគ្គីជូនក្មួយៗកុមារកំព្រាដែលកំពុងស្នាក់នៅមណ្ឌលនានាក្នុងខេត្ត ចំនួន ៩៧នាក់ ដែលប្រារព្ធធ្វើនៅសាលប្រជុំធំសាលាខេត្តស្វាយរៀង ។

មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ដែលសម្ដេច ឯកឧត្ដមនិងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខ ផ្ដល់នូវភាពកក់ក្ដៅ តាមរយៈការជួយឧបត្ថម្ភទាំងសម្ភារ ថវិកា គាំទ្រ និងលើកទឹកដល់ក្មួយៗកុមារកំព្រាទាំងអស់នៅទូទាំងប្រទេស ក៏ដូចជានៅខេត្តស្វាយរៀង ។ ជាមួយនេះឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងទៅកាន់ក្មួយៗទាំងអស់ថា ការពិតក្មួយៗកំព្រាឳពុកម្តាយមែន តែចិត្តក្មួយៗមិនកំព្រាទេ ព្រោះក្មួយៗមានសម្ដេចទាំងពីរ មានឯកឧត្ដម លោកជំទាវ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្វាយរៀង តែងតែនៅក្បែរក្មួយៗជានិច្ច ដើម្បីដោះស្រាយការលំបាក និងក្តីកង្វល់នានារបស់ក្មួយៗ ដូចជាកម្មវិធីនៅថ្ងៃនេះ ជាក់ស្ដែងគឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយនឹងនៅតែបន្តប្រារព្ធជូនក្មួយៗនាឆ្នាំក្រោយៗទៀត ។

ទន្ទឹមនេះឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពតាមការណែនាំរបស់ប្រធានមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និងត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឲ្យក្លាយជាពលរដ្ឋគំរូ ជាទំពាំងស្នងឬស្សី និងជាធនធានសម្រាប់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។

នៅក្នុងឱកាសនេះផងដែរ កញ្ញា ឌី សុភ័ក្របញ្ញា និងក្រុមការងារ ក៏បានចែកជូននូវសម្ភារ និងថវិកាដែលជាអំណោយឯកឧត្ដម ហ៊ុន ម៉ានិត និងលោកជំទាវ ឌី សុខីទីឃាយុកោ ដល់ក្មួយៗកុមារកំព្រាចំនួន ៩៧នាក់ ក្នុង ១នាក់ ទទួលបាន ឃីត ១កញ្ចប់ និងថវិកា ៥ម៉ឺនរៀល និងអ្នកគ្រប់គ្រងមណ្ឌល ម៉ែដោះ និងអ្នកបើកបរ ៣៧នាក់ ក្នុង ១នាក់ ទទួលបានឃីត ១កញ្ចប់ ក្រមា ១ សារុង ១ និងថវិកា ៥ម៉ឺនរៀល ៕

 

 

 

ការអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកឧត្ដមសេនីយ៍ត្រី (ឧត្ដមសេនីយ៍ទោ) សេក ណុប មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង

នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តដែលមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត អញ្ជើញគោរពវិញ្ញាណក្ខន្ធ លោកឧត្ដមសេនីយ៍ត្រី (ឧត្ដមសេនីយ៍ទោ) សេក ណុប មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នាវេលាម៉ោង ១៧:៣១នាទីរសៀលក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានសព ស្ថិតនៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តស្វាយរៀង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងសូមវិញ្ញាណក្ខន្ធនៃសព បានចាប់បដិសន្ឋិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង!!!

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

កិច្ចប្រជំុដំបូងរបស់គណ:កម្មាធិការបោះឆ្នោតជ្រេីសវេីស ប្រធាន.អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង

នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត មានរៀបចំកិច្ចប្រជំុដំបូងរបស់គណ:កម្មាធិការបោះឆ្នោតជ្រេីសវេីស ប្រធាន.អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត គឺម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណ:កម្មាធិការបោះឆ្នោត​ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ​ឃំុ សង្កាត់ លោក លោកស្រី​តំណាងអង្គការសង្គមស៊ីវីលជាតិ​​​ និងអង្គភាពចំណុះសាលាខេត្ត ៕

 

 

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 15

ខែ 78

សរុប 5545