ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

កិច្ចប្រជុំផ្សព្វផ្សាយការចុះអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់

នាព្រឹកថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នេះ នៅខេត្តស្វាយរៀងមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការចុះអនុវត្តអនុក្រឹត្យលេខ១២៩ អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្ដមឧត្ដមសេនីយ៍ឯក សុវណ្ណា ពិសាខា និងឯកឧត្ដមឧត្ដមសេនីយ៍ឯក ជា ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងមានការអញ្ជើញចូលរួមពីគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំងពីរ លោក លោកស្រី នាយ នាយរងការិយាល័យចំណុះស្នងការដ្ឋាននគរបាលខេត្ត នាយ នាយរងផ្នែក និងមន្ត្រីចំណុះផែនអន្តោប្រសេន៍ លោកអធិការ អធិការរង នាយ នាយរងផ្នែកទទួលការងារអន្តោប្រវេសន៍ក្រុង/ស្រុកទាំង៨ លោក លោកស្រីមេឃុំ/ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ សរុបវត្តមាន ២៣៩ នាក់ ។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ ក្រៅពីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ១២៩ អនក្រ ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ក៏មានការធ្វើបទបង្ហាញពីប្រកាសស្ដីពីបែបបទ នីតិវិធី ការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ជនបរទេសអន្តោប្រវេសន្ដក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកាសស្ដីពីបែបបទ និងនីតិវិធីនៃការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តស្វាយរៀង ដែលរួមមាន៖ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរ និងលិខិតឆ្លងដែន ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានសម្ដែងនូវការអរគុណចំពោះគណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានអញ្ជើញចុះមកធ្វើការផ្សព្វផ្សាយការចុះអនុវត្តអនុក្រឹត្យស្ដីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តស្វាយរៀង ដោយបានធ្វើបទបង្ហាញ និងបកស្រាយយ៉ាងក្បោះក្បាយ និងពិស្ដារនូវបែបបទនីតិវិធី នៃការដកហូត ការដាក់ពាក្យសុំប្រកាសទទួលស្គាល់ និងការដាក់ពាក្យសុំប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ជូនដល់អង្គប្រជុំ ក៏ដូចជាមន្ត្រីអនុវត្ត ដែលបទបង្ហាញនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់ជួយគាំទ្រដល់មន្ត្រីមានសមត្ថកិច្ចឲ្យអនុវត្តការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ និងការងារទទួលស្នើសុំជាជនបរទេសអន្តោប្រវេសន្តនៅក្នុងខេត្តស្វាយរៀង ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ។

ជាមួយនេះ ឯកឧត្ដមអភិបាលរងខេត្ត ក្នុងនាមឯកឧត្ដមអភិបាលខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់អស់លោក លោកស្រីជាមន្ត្រីជំនាញ មន្ត្រីអនុវត្តច្បាប់ សមត្ថកិច្ច និងអាជ្ញាធរដែលដីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសម្របសម្រួល និងសហការឲ្យបានជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយមន្រ្តីជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវអនុក្រឹត្យលេខ១២៩ និងដំណើការចុះដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតីដែលកំពុងកាន់កាប់ដោយជនបរទេស ត្រូវអនុវត្តការងារនេះដោយប្រុងប្រយ័ត្ន ប្រកបដោយតម្លាភាព ដើម្បីធានាបាននូវការគាំទ្រពីប្រជាពលរដ្ឋក្នុងការអនុវត្តអនុក្រឹត្យនេះប្រកបដោយប្រសិទ្ធភាព ត្រូវចូលរួមសហការអនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងទៀត ពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស ជាពិសេសប្រកាសស្ដីពីបែបបទ នីតិវិធី ការពិនិត្យ ការចុះបញ្ជីទទួលស្គាល់ជនបរទេសអន្តោប្រវេសន្តក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាចុងបញ្ចប់ ឯកឧត្ដមក៏បានសំណូមពរដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ មុននិងចេញលិខិតស្នាមរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សូមពិនិត្យឲ្យបានច្បាស់លាស់ ចៀសវាងនាំឲ្យមាននូវកំហុសឆ្គងផ្សេងៗ ដែលអាចនាំឲ្យមានផលវិបាកទៅថ្ងៃខាងមុខ ៕

 

 

 

 

 

 

 

កិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨

នាព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត ឯកឧត្ដម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្ត និងការបែងចែកភារកិច្ច និងការទទួលខុសត្រូវក្នុងការរៀបចំមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៣៩ នៃទិវាជ័យជម្នះ ៧មករា ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានលោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ៕

 

 

ពិធីបើក និងបិទសិក្ខាសាលា ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានក្នុងខេត្តស្វាយរៀង

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានក្នុងខេត្តស្វាយរៀង ដែលសហការរៀបចំដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអង្គការសន្តិសេនា និងមានការគាំទ្រពីអង្គការដៃគូពាក់ព័ន្ធមួយចំនួន ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រី នៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ៕

 

 

 

 

ខិតជូនពរក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដម នៃថ្ងៃខួបកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

លិខិតជូនពរក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្ដុង្គឧត្ដម នៃថ្ងៃខួបកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គម្រប់ ៦៣ ឈានចូល ៦៤ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។

សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គលវិបុលសុខមហាប្រសើរ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានកម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា អាយុយឺនយូរ សុខភាពល្អបរិបូរណ៍ និងបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 0

ម្សិលមិញ 4

សប្តាហ៍ 4

ខែ 141

សរុប 6872