ប្រព័ន្ធស្ថិតិអត្រានុកូលដ្ឋាន

បណ្ណាល័យ គ.ជ.អ.ប

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារសាលប្រជុំធំរបស់រដ្ឋបាលខេត្ត

នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យដំណើរការសាងសង់អគារសាលប្រជុំធំរបស់រដ្ឋបាលខេត្ត ដែលគិតមកដល់បច្ចុប្បន្នដំណើរការសាងសង់សម្រេចបានប្រមាណជា ៧០% ។

សូមបញ្ជាក់ថាអគារសាលប្រជុំរបស់រដ្ឋបាលខេត្ត ដែលត្រូវសាងសង់នេះ មានទំហំ ១.១០៤ម៉ែត្រការ៉េ បណ្ដោយ ៤០ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ១៩,៦៥ម៉ែត្រ ស្ថិតនៅក្នុងបរិវេណសាលាខេត្តស្វាយរៀងហើយនៅពេលសាងសង់រួចអគារសាលប្រជុំនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់រៀបចំកិច្ចប្រជុំ និងកម្មវិធីផ្លូវការនានារបស់រដ្ឋបាលខេត្ត ៕

 

 

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រព្រះសង្ឃ ១៧៥អង្គ ក្នុងពិធីបុណ្យវិសាខបូជា នៅបរិវេណសួនច្បារឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡងឌី (សួនពោធិ៍ព្រឹក្ស) ក្រុងស្វាយរៀង

នាព្រឹកថ្ងៃ១រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមនិងឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីរាប់បាត្រព្រះសង្ឃ ១៧៥អង្គ ក្នុងពិធីបុណ្យវិសាខបូជា នៅបរិវេណសួនច្បារឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡងឌី (សួនពោធិ៍ព្រឹក្ស) នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ៕

ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីវាលព្រះស្រែស្ថិតនៅក្នុងបរិវេណសកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង

នាព្រឹកថ្ងៃសុក្រ ០២រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅទីវាលព្រះស្រែស្ថិតនៅក្នុងបរិវេណសកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ៕

លិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

លិខិតថ្វាយព្រះពរ ក្នុងឱកាសដ៏មហានក្ខត្តឫក្សអធិកអធមថ្លៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៤ យាងចូល ៦៥ព្រះវស្សា របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

អត្ថបទ​ផ្សេងៗ​ទៀត...

  1. ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០១៧-២០១៨ និងផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរៈមហាសន្និបាត មន្រ្តីសង្ឃលើកទី២៥ នៅវត្តជម្ពូព្រឹក្សា ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង
  2. ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានានៅវត្តពោធិទន្ទឹម(ហៅវត្តកក់)ស្ថិតក្នុងភូមិកក់ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង
  3. ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧
  4. ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយទិវាអន្តរជាតិ ស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី២៣ ឆ្នាំ២០១៧

ព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រចតុកោណ(ដ៣)

ចំនួនអ្នកទស្សនា

ថ្ងៃនេះ 3

ម្សិលមិញ 12

សប្តាហ៍ 20

ខែ 204

សរុប 4023